Saturday, May 27, 2017

លំហាត់ ទស្សនវិជ្ជា Philosophy


អារម្ភកថា
       សួស្ដី!​ ប្រិយមិត្តអ្នកសិក្សា ទាំងអស់គ្នា ជាទីគោរព និងជាទីស្មេហាយើងខ្ញុំទាំងអស់គ្នាជា​ និស្សិតនៃសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា បានរៀបចំសៀវភៅនេះ ជាសមិទ្ធផលដំបូងរបស់យើងទាំងអស់គ្នា ដែលកំពុងសិក្សាថ្នាក់បរិញ្ញាបត្រ ឆ្នាំមូលដ្ឋាន​​ ជំនាន់ទី ១៦ ។
          ខ្លឹមសារសំខាន់ៗនៃសៀវភៅនេះបានធ្វើអោយមានការយល់ដឹងអំពីរការរៀបចំគោលការណ៍ដែលទាក់ទិនពីររបៀបរបបនៃការរស់ក្នុងសង្គមមួយដោយប្រកាន់ភ្ជាប់នូវអ្វីៗដែលត្រឹមត្រូវវាសចាក់ពីរអំពើរដែលមិនគួរគប្បីទាំងអស់ការដែលបុគ្គលម្នាក់ៗបានប្រព្រឹត្តិកន្លងមក ជួយអោយការធ្វើអ្វីៗមានភាពត្រឹមត្រូវ និងប្រកបដោយគុណធម៌ផ្ជាប់ខ្លួន ។
          យើងសង្ឃឹមនិងជឿជាក់ថាប្រិយមិត្តអ្នកសិក្សាដែលចង់ក្លាយជាបុគ្គលមួយរូបដែលមានគតិបណ្ឌិត និងមានការយល់ដឹងអំពីររបៀបរបបរស់នៅក្នុងសង្គមមួយ និងសូមអោយទទួលបានលទ្ធផលល្អប្រសើរពីការអានសៀវភៅនេះ។
          យើងខ្ញុំសូមថ្លែអំណរអរគុណជាមុន ហើយនិងរងចាំទទួលរាល់ការរិះគន់ដើម្បីស្ថាបនារបស់ប្រិយមិត្តអ្នកសិក្សាដោយក្ដីរីករាយ
ឈ្មោះនិងហត្ថលេខាសមាជិកក្រុម
           
            ១. ណុប ពៅ (IT)             ​​​​​​​​​​​​​​​​​​​២. ឡេន សាវិន (IT)      ៣. ចាន់ សុវណ្ណ (    )
         
          ៤. ហាវ ចាន់ (IT)           ៥. នង ពៅដានី (KH)      ​៦. ឃិន ចាន់ដានី​ (KH)
         
          ៧. ម៉ុប សុបាលី (    )       ៨. គង់ សៅឡាវ (    )     ៩. អ៊ុង សីលា (KH)
         
          ១០. ឈាន ជីវិន (KH)    ១១. សាយ​ សុខអេម (    )
សូមអរគុណ!
សេចក្ដីថ្លែងអំណរគុណ
          សូមថ្លែអំណរគុណយ៉ាងជ្រាវជ្រៅអស់ពីរចិត្ត និងសូមជូនពរចំពោះ លោកឪពុក និង អ្នកម្ដាយ ដែលបានចិញ្ចឹមបីបាច់ថែរក្សារូបកូនតាំងពីរកំណរកំណើត រហូតប្រសូតចេញដោយរូបសម្បត្តិសមរម្យជាមនុស្សដែលសង្គមរាប់អានហើយលោកទាំងពីរខិតខំប្រឹងប្រែងណាស់ដើម្បីអោយកូនបានសិក្សាតាំងពីថ្នាក់មតេយ្យរហូតមក និងថែមទាំងបានផ្ដល់ឱកាសអោយកូនបន្តការសិក្សាថ្នាក់ឧត្តមសិក្សាទៀតដោយតស៊ូទ្រាំលំបាកខ្លួនឯងអោយតែកូនបានចេះដឹង ។
          សូមថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅចំពោះសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា ដែលបានផ្ដល់ចំណេះដឹងនិងឯកសារមួយចំនួនសំរាប់ពួកយើងជានិស្សិតទាំងអស់គ្នាជាពិសេសថ្លែងអំណរគុណចំពោះសាស្រ្ដចារ្យ ជឿន សារ៉ាន់ ដែលបានបង្រៀនមុខវិជ្ចា ទស្សនវិជ្ជា ហើយបានផ្ដល់ឱកាសអោយយើងទាំងអស់គ្នាចូលរួមនិងបង្កើតសៀវភៅនេះឡើង ។
          ហេតុដូច្នេះក្នុងនាមយើងជាកូនជាកូនសិស្សសូមជូនពរជ័យសេរីសួស្ដីចូលមានដល់លោកទាំងពីរ អោយទទួលបាននូវសេចក្ដីសុខសេចក្ដីចម្រើនជន្មាយុយឺនយូ និងសូមអោយលោកមានសុខភាពល្អ និងជៀសវាងនូវជំងឺផ្សេងៗទាំងឡាយដែលចង់មកបៀតបៀនលោកអោយរលាយបាត់ទៅ ។
          សូមជូនពរនិងថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅអស់ពីរបេះដូង!



មាតិកា
អារម្ភកថា                                                                                                              ទំព័រ
សេចក្ដីថ្លៃងអំណរគុណ
ជំពួកទី ១    សេចក្ដីផ្ដើម..........................................................................................................១
          ១.១    លំនាំបញ្ហា.........................................................................................................១
          ១.២    ចំណោទបញ្ហា...................................................................................................១
          ១.៣   គោលបំណង.....................................................................................................១
ជំពូកទី ២    រំលឹកទ្រឹស្ដី...................................................................................................................      ២.១          និយមន័យ.............................................................................................................២
          ២.២    គុណធម៌ក្នុងគ្រួសារ..........................................................................................២
          ២.៣   គុណធម៌ក្នុងអាជីពការងារ................................................................................៣
          ២.៤    គុណធម៌ក្នុងសាលារៀន....................................................................................៤
          ២.៥    គុណធម៌ក្នុងសាសនា....................................................................................​....៦
          ២.៦    គុណធម៌ក្នុងសង្គមជាតិ....................................................................................៧
ជំពួកទី ៣    ការអនុវត្តទ្រឹស្ដីគុណធម៌នៅក្នុងសង្គម​បច្ចុប្បន្ន.........................................៨
          ៣.១   ការអនុវត្តទ្រឹស្ដីគុណធម៌នោក្នុងគ្រូសារ..............................................................៨
          ៣.២   ការអនុវត្តទ្រឹស្ដីគុណធម៌ក្នុងអាជីពការងារ..........................................................៨
          ៣.៣   ការអនុវត្តទ្រឹស្ដីគុណធម៌ក្នុងសាលារៀន.............................................................៨
          ៣.៤   ការអនុវត្តទ្រឹស្ដីគុណធម៌ក្នុងសាសនា.................................................................៩
          ៣.៥   ការអនុវត្តទ្រឹស្ដីគុណធម៌ក្នុងសង្គម.....................................................................៩
          ៣.៦   ទ្រឹស្ដីអ្នកប្រាជ្ញ..................................................................................................៩
          ៣.៧   ការដឹកនាំជីវិតប្រកបដោយគុណធម៌...............................................................១០
         
ជំពួកទី ៤    សមិទ្ធផល និងរបកគំហើយ.......................................................................១១
          ៤.១    ភាពខ្លាំង........................................................................................................១១
          ៤.២    ភាពខ្សោយ....................................................................................................១១
          ៤.៣   ឱកាស...........................................................................................................១២      
         ៤.៤          ការគំរាមគំហែង.......................................................................................១២
          ៤.៥    សមិទ្ធផល.....................................................................................................១២
          ៤.៦    ការរំពឹងទុក...................................................................................................១៣
ជំពួកទី ៥    សេចក្ដីសន្និដ្ឋាន..........................................................................................១៤
          ៥.១    សេចក្ដីសន្និដ្ឋាន.............................................................................................១៤
ឯកសារយោង

         


ជំពួកទី ១  សេចក្ដីផ្ដើម
១.១         លំនាំបញ្ហា
               ក្នុងសង្គមសព្វថ្ងៃមានបុគ្គលមួយចំនួនតែងប្រព្រឹត្តិអ្វីៗ​ ដែលខុសពីច្បាប់ទំលាប់របស់ខ្លួនស្ដែងអោយយើងឃើញតាមរយៈការបញ្ចេញអាកប្បកិរិយាឬកពាដោយមិនមានភាពសមរម្យ ប្រកមទៅដោយភាពអសីលធម៌ ធ្វើឱ្យខ្លួនឯងជាមនុស្សគ្មានការអប់រំ គ្មានទំលៀមទំលាប់ប្រពៃណីរបស់ខ្លួន ។

កាលណាមនុស្សគ្មានសុជីវធម៌ គុណធម៌ក្នុងខ្លួនហើយនៅទីកន្លែងណា​ ទីកន្លែងនោះរមែងតែងតែជួបគ្រោះឧបសគ្គ មានភាពរញ៉េរញៃ មានភាពវឹកវរ ដែលពុំអាចគណនាបាន។

១.២     ចំណោទបញ្ហា
Ø  ក្នុងនាមយើងជាបុគ្គលមួយរូបតើយើងត្រូវធ្វើយ៉ាងណា ?
Ø  តើយើងមានវិធានការយ៉ាងណា ដើម្បីទប់ស្កាត់និងបញ្ហានេះ ?
១.៣     គោលបំណង
            សៀវភៅនេះពិតជាមានសារៈសំខាន់ណាស់សំរាប់បង្ហាញផ្លូវមនុស្សគ្រប់រូបអោយចេះគិតពិចារណាថ្លឹងថ្លៃងនិងជួយបញ្ជាក់ស្មារតីរបស់មនុស្សអោយពួកគេស្គាល់ពីភាពល្អអាក្រក់របស់ពួកគេក្នុងការប្រព្រឹត្តិអ្វីមួយ ។
មិនតែប៉ុណ្ណោះចង់ណែនាំពួកគេអោយចេះប្រើប្រាស់ពេលវេលារបស់ពួកគេទៅប្រព្រឹត្តិអ្វីៗ ដែលល្អៗមានកាស្រឡាញ់យោគយល់អធ្យាស្រ័យអោយគ្នាទៅវិញទៅមកត្រូវចេះរូបរួមសាមគ្គីជំនះគ្រប់បែបយ៉ាងបញ្ចេញអោយអស់ពីសមត្ថភាពដោយមានសន្តានចិត្តស្មោះសរដោយភ្ជាប់ទៅជាមួយភាពទំនួលខុសត្រូវ និងគុណធម៌ជាប់ខ្លួនផងដែរ ។


ជំពួកទី ២    រំលឹកទ្រឹស្ដី
២.១                     និយមន័យ
គុណធម៌            -ច្បាប់នៃដំណើរធ្វើឱ្យកើនឡើងទៅ១០ . ១០ទៅ២០ ។
                   -ច្បាប់ ឫ សភាវៈដែលកើតសេចក្ដីសុខចំរើន និងរុងរឿង ។
                   -ច្បាប់ស្ដីពីការគោរពតបស្នង ឫច្បាប់ដែលបង្ហាញពីការសងនូវសេចក្ដីល្អដែលជំពាក់គេ ។
                   -ច្បាប់ដែលមានតំលៃ ( កុសលតំលៃ ) គួរនឹក គួររំពឹងដល់ ។
        -ធម៌ទាំងឡាយណាដែលអប់រំទូន្មានព្រានប្រដៅមនុស្សអោយប្រព្រឹត្តិអំពើល្អដាក់ក្នុងខ្លួន
ចេះដឹងគុណចេះតមស្នងនិងជាច្បាប់ដែលមនុស្សម្នាក់ប្រាថ្នាដាក់ក្នុងខ្លួន ដើម្បីដឹកនាំខ្លួនទៅរកសេចក្ដីល្អ សេចក្ដីរីកចំរើនជឿនលឿន ។
២.២            គុណធម៌ក្នុងគ្រួសារ
            គ្រួសារមួយអាចមានសុភមង្គលទៅបាន ដោយសសារតែសមាជិកគ្រប់រូបចេះស្រឡាញ់យល់ចិត្តគ្នា ។ ប៉ុន្តែបើគ្រួសារមួយគ្មានការស្រឡាញ់ការយោគយល់អធ្យាស្រ័យគ្នាគុណធម៌រវាងគ្នានិងគ្នាគ្រួសារនោះតែងតែជួបប្រទះនឹងការឈ្លោះទាស់ទែង លែងលះគ្នាដោយប្រការណាមួយ ដែលអាចធ្វើទៅបាន។
            ដើម្បីឈានទៅដល់គ្រួសារមួយមានសុភមង្គលសមាជិកក្នុងក្រុមគ្រួសារត្រូវចេះគោរពស្រឡាញ់និងមានគុណធម៌រវាងគ្នាគឹ៖
ក/                ស្វាមីត្រូវមានគុណធម៌ចំពោះភរិយា
ដូចជា៖
Ø  ធ្វើការរកលុយផ្គត់ផ្គង់គ្រួសារ
Ø  មិនដើរលេងផ្ដេះផ្ដាស
Ø  ស្រឡាញថែរក្សាភរិយា
Ø  ការពារលើកតំកើនភរិយា
Ø  ស្រឡាញ់ស្មោះមួយនិងមួយជាមួយភរិយា
Ø  ចេះជួយកិច្ចការងាភរិយាដែលអាចជួយបាន
Ø  គោរពអធ្យាស្រ័យដល់ភរិយា
Ø  ស្រឡាញ់ញាតិមិត្តខាងភរិយា
Ø  ស្រឡាញ់ឪពុកម្ដាយភរិយា ។
ខ/                ភរិយាត្រូវមានគុណធម៌ចំពោះស្វាមី
Ø  ចាត់ចែងការងារក្នុងផ្ទះ
Ø  រៀបចំលុយកាក់បានល្អ
Ø  បំរើស្វាមីដិតដល់
Ø  ការពារកត្តិយសស្វាមី
Ø  ស្មោះស្ម័គ្រចិត្តមិនក្បត់ចិត្តស្វាមី
Ø  មិនប្រមាថមើលងាយស្វាមី
Ø  មិនប្រច័ណ្ឌខុសបែបបទ
Ø  ចេះស្រឡាញ់ឪពុកម្ដាយខាងស្វាមី
Ø  គោរពស្រឡាញ់ស្វាមី
គ/                ចំពោះកូនត្រូវមានគុណធម៌ចំពោះឪពុកម្ដាយ
v  ចិញ្ចឹមបីបាចគាត់នៅពេលគាត់ឈឺស្កាត់ចាស់ជរា
v  ស្ដាប់ពាក្យទូន្មាន
v  រក្សាវង្សត្រកូន កត្តិយស កេរមតកគ្រួសារ
v  ធ្វើខ្លួនជាកូនល្អ ។
                   ជាការពិតណាស់បើសមាជិកគ្រួសាម្នាក់ៗអាចធ្វើវាបានគ្រប់ចំនុចនោះគ្រួសាររបស់ពួកគេតែងតែជួបសេចក្ដីសុខសុភមង្គលគ្រប់ពេលវេលាមិនមានការឈ្លោះប្រកែកគ្នា ប្រពន្ធមិនមើលងាយប្ដី ឯប្ដីមិនមើលងាយប្រពន្ធ មិនមានការរើសអើងគ្នានិងគ្នា។
២.៣            គុណធម៌ក្នុងអាជីបការងារ
                   នៅក្នុងសង្គមមួយមនុស្សម្នាក់ៗតែងតែមានការងារធ្វើខុសៗគ្នាមិនថាការងារនោះទាបខ្ពស់ក៏ដោយក៏ពួកគេមានការសប្បាយចិត្តរីករាយក្នុងការធ្វើដោយមិនរុញរាបញ្ចេញអស់ពីសមត្ថភាពដែលពួកគេអាចធ្វើទៅបាន។ ជាឧទាហរណ៍នៅក្នុងអង្គភាពរឹក្រុមហ៊ុនមួយតែងតែមានប្រធាននិងបុគ្គលិកដើម្បីអោយក្រុមហ៊ុនរឺអង្គភាពមួយជោគជ័យសំរេចទៅបានលុះតែបុគ្គលិកនិងប្រធានត្រូវយល់ចិត្តនិងមានសីលលធម៌ គុណធម៌រវាងគ្នានិងគ្នា ។
ក/                ចំពោះប្រធានត្រូវមានគុណធម៌ទៅបុគ្គលិកត្រង់
Ø  ចាត់ចែងការងារឱ្យបុគ្គលិកធ្វើតាមសមត្ថភាពនិងជំនាញរៀងៗខ្លួន
Ø  ចេះស្រឡាញ់គោរពទៅលើបុគ្គលិក
Ø  មានភាពទទួលខុសត្រូវ
Ø  មិនលំអៀងចំពោះបុគ្គលិកនីមួយៗ
Ø  មិនកេញប្រវ័ញប្រាក់ខែបុគ្គលិក
Ø  មិនពុករលួយ
Ø  មានសុជីវធម៌ថ្លៃថ្លូរ
Ø  ប្រើកាយវាចាដោយក្ដីសប្បុរស
Ø  ចេះឱ្យតំលៃបុគ្គលិក
ខ/                ចំពោះបុគ្គលិកត្រូវមានគុណធម៌លើប្រធានរបស់ខ្លួនត្រង់
Ø  គោរពស្រឡាញ់រាប់អាន
Ø  មានភាពទទួលខុសត្រូវទៅលើកំហុសអ្វីដែលខ្លួនបានប្រព្រឹត្តិ
Ø  ប្រើកាយវាចារទន់ភ្លន់
Ø  ខិតខំធ្វើការងារ
Ø  យកគំនិតល្អៗដែលប្រធានប្រាប់
Ø  មកធ្វើការងារទៀងទាត់
Ø  មិនធ្វើឱ្យប្រធានពិបាករឿងអ្វីមួយចំពោះយើង
Ø  មិនធ្វើឱ្យប្រធានបាត់បង់កិត្តិយស
២.៤             គុណធម៌ក្នុងសាលារៀន
                        ក្នុងយុគសម័យកាលនេះ​​ប្រទេសមួយចំនួនមានការរីកចំរើនខ្លាំងដោយសារតែពូកគេមានធនធានមនុស្សជាច្រើននិងមានចំណេះដឹងទូលំទូលាយគឺបានការផ្ដើមចេញពីការសិក្សានៅសាលារៀន។ យើងដឹងស្រាប់ហើយថាសាលារៀនគីជាឃ្លាំងដែលផ្ទុកទៅដោយចំណេះដឹងគ្រប់បែបយ៉ាងបុគ្គលដែលចេះដឹងភាគច្រើនបានមកពីការបង្ហាត់បង្រៀនរបស់លោកគ្រូ អ្នកគ្រូដែលខិតខំអប់រំទូន្មានអស់ពីលទ្ធភាពដែលខ្លួនមាន។ ទន្ទឹមនិងនោះលោកមិនលំអៀងនិងមានគុណធម៌ចំពោះសិស្សគឺត្រង់ថា ៖
v  ទូន្មានព្រានប្រដៅឱ្យប្រព្រឹត្តិអ្វីៗដែលល្អ
v  ផ្ទេរចំនេះដឹងអស់ពីសមត្ថភាពដោយមិនលាក់លៀម
v  ស្រឡាញ់សិស្សស្មើគ្នា
v  មានការយោគយល់អធ្យាស្រ័យដល់សិស្សនីមួយៗ
v  ទុកសិស្សដូចជាកូន
v  មិនលំអៀងទៅលើសិស្សណាម្នាក់
v  ការពារលើកតំកើនសិស្ស
v  បង្ហាញផ្លូវល្អៗដល់សិស្ស
                   ប៉ុន្មានចំណុចនេះជាគុណធម៌ដ៏មានតំលៃរបស់គាត់។ ក្នុងនាមយើងជាសិស្សម្នាក់ៗយើងត្រូវមានគុណធម៌ចំពោះពួកគាត់ដោយចំណុច ៨ យ៉ាង ៖
§  ស្ដាប់ពាក្យទូន្មានរបស់គាត់
§  ទទួលយកចំណេះដឹងពីគាត់ដែលបាបង្រៀន
§  ធ្វើចរឹត រឹកពាឱ្យសមរម្យ
§  គិតពិចារណាពាក្យដែលគាត់បានអប់រំ
§  ធ្វើជាគំរូល្អដល់សិស្សដទៃ
§  ក្រោកឈរនៃដំណើរចេញ ចូលរបស់គាត់
§  ស្រឡាញ់រាប់អាន គោរពគាត់
§  យកចំណេះដឹងដែលគាត់បង្រៀនទៅប្រកបរបចិញ្ចឹមជីវិតឱ្យត្រឹមត្រូវតាមកន្លងធម៌ និងមិនមានផលលំបាកដល់អ្នកដទៃ​​ និងសង្គម ។
២.៥             គុណធម៌ក្នុងសាសនា
                   ក្នុងសតវត្សទី២១ភាពរីកចំរើននៃបច្ចេកវិទ្យាបានធ្វើអោយមនុស្សមានការងាយស្រូលណាស់ក្នុងការប្រើប្រាស់វត្ថុថ្មីៗនិងទំនើបក្នុងជីវភាពប្រចាំថ្ងៃ។យើងដឹងច្បាស់ថាវិទ្យាសាស្រ្ដមានសារៈប្រយោជន៍ជាច្រើនសំរាប់យើងប៉ុន្តែបើមនុស្សយកវិទ្យាសាស្រ្ដទៅប្រើការក្នុងផ្លូវអាក្រក់ណាមួយ វាក៏អាចបំផ្លាញជីវិត អាយុមនុស្សផងដែរ ។
ជាការពិតណាស់វិទ្យាសាស្រ្ដគឺមិនអាចដើរតែឯងដោយគ្មានសាសនាបានទេបានព្រោះថាសាសនាគឺជាផ្លូវមួយសំរាប់ដឹកនាំមនុស្សអោយចេះគោរស្រឡាញ់គ្នាដោយប្រើកាយវាចារចិត្តល្អសប្បុរសមានសុជីវធម៌រវាងគ្នានិងគ្នា។ ទន្ទឹមនិងនេះសាសនាមានតួនាទីសំខាន់ណាស់ក្នុងការព្រានប្រដៅមនុស្សអោយប្រព្រឹត្តិ
អ្វីៗដែលល្អត្រឹមត្រូវថ្លៃថ្នូរវាសចាកនៃអំពើដែលអាក្រក់ទាំងអស់ដែលមនុស្សប្រព្រឹត្តិសព្វថ្ងៃ ។
                   ហេតុដូច្នេះហើយមនុស្សគ្រប់រូបត្រូវចេះគោរពប្រតិបត្តិតាមឱវាទរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ព្រះអង្គទ្រង់បានត្រាស់សម្ដែងនៅធម៌​ដែលជាសេចក្ដិល្អចេះមានមេត្តាធម៌ឱ្យគ្នាទៅវិញទៅមកដែលជាដំបូលមានប្រៀនប្រដៅរបស់ព្រះពុទ្ធសាសនានិងផ្ដល់តំលៃនិងមានគុណធម៌ចំពោះសាសនាត្រង់ចំណុចដូចជា ៖
Ø  គោរពដោយកាយវិចារចិត្ត
Ø  ត្រូវដើរតាមគន្លងធម៌
Ø  ត្រូវចេះលើកតំកើនសាសនា
Ø  ប្រកាន់ព្រហ្មវិហារធម៌ មេត្តា ករុណា មុទិតា ឧបេក្ខា
Ø  ជួយថែរក្សា និងផ្គត់ផ្គង់ការកសាង
Ø  ត្រូវមានទសពិធរាជធម៌
Ø  ជួយផ្សព្វផ្សាយ និងណែនាំមនុស្សជំនាន់ក្រោយ
                        សរុបសេចក្ដីមកសាសនាពិតជាផ្ដល់តំលៃនិងគុណប្រយោជន៍ច្រើនណាស់សំរាប់មនុស្សវាអាចជួយឱ្យមនុស្សមានសេចក្ដីស្ងប់ រំងាប់ ទោសៈ លោភៈ មោហៈ និងជួយប្រទេសឱ្យមានសេចក្ដីសុខសន្តិភាពផងដែរ។ដូច្នេះយើងត្រូវមានការគោរពនិងជួយថែរក្សាការពារសាសនាឱ្យសមជាបុគ្គលដែលមាន វិចារណញ្ញាណក្នុងខ្លួន ។
២.៦             គុណធម៌ក្នុងសង្គមជាតិ
                   ជាការពិតណាស់មនុស្សម្នាក់ៗមិនអាចរស់នៅតែងឯកឯងបានទេត្រូវមានការប្រាស្រ័យទាក់ទងចាប់ពីពីរនាក់ឡើងទៅដើម្បីបង្កើតបានជាសង្គមមួយ។ ចំណុចដែលផ្ដោតសំខានជាងគេក្នុងការមានគុណធម៌ចំពោះសង្គមគឺត្រង់កាផ្ដើមចេញពីការធ្វើជាពលរដ្ឋល្អ ព្រោះថាពលរដ្ឋល្អគឺជាអ្នកផ្ដល់សេវាដ៏មានតំលៃចំពោះសង្គមបំពេញករណីកិច្ចជាឆ្នាំជាអ្នកថែរក្សាការពារសង្គម។ ដើម្បីបង្កើតសង្គមមួយដែលល្អគឺចាំបាច់ត្រូវកសាងខ្លួនឱ្យទៅជាពលរដ្ឋល្អជាមុន។ មនុស្សម្នាក់ៗតែងតែចង់ក្លាយជាពលរដ្ឋល្អក្នុងសង្គមមួយ ដូច្នេះហើយតើពួកគេធ្លាប់សួរខ្លួនឯងថារស់នៅក្នុងសង្គមមួយតើខ្លួនបានធ្វើអ្វីនិងផ្ដល់អ្វីខ្លះដែលមានប្រយោជន៍ដល់សង្គមរបស់ខ្លួនតែមិនត្រូវសូរថាតើសង្គបានធ្វើនិងផ្ដល់អ្វីខ្លះដែលមានប្រយោជន៍ដល់ខ្លួននោះទេ ។
                   ដូច្នេះការធ្វើជាពលរដ្ឋល្អជាចំណុចមួយដ៍សំខាន់សំរាប់សង្គមមួយបើមនស្សម្នាក់ៗរស់នៅប្រកបដោយគុណធម៌ និងសីលធម៌ល្អនោះសង្គមជាតិនោះនិងមានភាពរីកចំរើន និងល្អប្រសើរ ។





ជំពូកទី ៣  ការអនុវត្តទ្រឹស្ដីគុណធម៌នៅក្នុងសង្គមបច្ចុប្បន្ន
៣.១             ការអនុវត្តទ្រឹស្ដីគុណធម៌នៅក្នុងគ្រួសារ
            នៅក្នុងសង្គមបច្ចុប្បន្នមានមនុស្សមួយចំនួនបានអនុវត្តទ្រឹស្ដីគុណធម៌បានល្អនិងចេះជួយគ្នាក្នុងគ្រាមានអាសន្ន ចេះយោកយល់គ្នាចេះអព្យាស្រ័យគ្នាចេះស្រឡាញ់ទៅវិញទៅមក ដូចក្នុងគ្រូសារមួយបើចងមានសុភមង្គលទៅបានត្រូវតែចេះស្រឡាញ់គ្នា​ យល់ចិត្តគ្នា ភរិយាចេះយល់ចិត្តស្វាមី ឯស្វាមីចេះយល់ចិត្តប្រភរិយា ស្រឡាញ់គ្នាស្មោះមួយនិងមួយមិនក្បត់ចិត្តគ្នា នៅក្នុងសង្គមបច្ចុប្បយើងឃើញហើយថាមានគ្រូសារមួយចំនួនដែលមិនបានអនុវត្តទ្រឹស្ដីគុណធម៌ក្នុងជីវិតប្រចាំថ្ងៃតែងតែជួបនៅឧបសគ្គមានការឈ្លោះប្រកែចលេងលះគ្នាបែកបាក់គ្រួសារ ហើយតែងមានវិបត្តិផ្លូវចិត្តជាមិនខាន់។
៣.២             ការអនុវត្តទ្រឹស្ដីគុណធម៌ក្នុងអាជីពការងារ
            នៅក្នុងសង្គមបច្ចុប្បន្នមានក្រុមហ៊ុននិងសហគ្រាសមូយចំនូនដែលមិនបានអនុវត្តទ្រឹស្ដីគុណធម៌គឺថាមិនបានចេះស្រឡាញ់យកចិត្តទុកដាក់ទៅបុគ្គលិក ហើយបុគ្គលិកក៏មិនបានយកចិត្ត និងស្រឡាញ់ទៅប្រធានក្រុមហ៊ុនចិងហើយបណ្ដាលឱ្យមានការថ្នាំងថ្នាក់ចិត្តគ្នានិងគ្នា មិនទុកចិត្តគ្នាថៅកែមិនទុកបុគ្គលិកៗមិនទុកចិត្តថៅកែបណ្ដាលឱ្យមានភាពអន្តរាយនិងមានការកេញប្រវ៉ាញបោកប្រាស់គ្នានិងគ្នា។​ ហើយមានក្រុមហ៊ុន និងសហគ្រាសមួយចំនួនទៀតដែលបានអនុវត្តទ្រឹស្ដីគុណធម៌ ចេះស្រឡាញ់បុគ្គលិកចេះឱ្យតំលៃបុគ្គលិកមិនបោកប្រាស់បុគ្គលិល ហើយបុគ្គលិកចេះស្រឡាញ់គោរពប្រធានមកធ្វើការងារទៀងម៉ោង ធ្វើឱ្យក្រុមហ៊ុននិងសហគ្រាសនោះមានភាពរីកចម្រើនលូតលាស់ល្អប្រសើរកាន់តែ។
៣.៣             ការអនុវត្តទ្រឹស្ដីគុណធម៌ក្នុងសាលារៀន
            យើងដឹងហើយថាបើសាលារៀនមួយមិនមានគុណធម៌ទាំងសិស្សទាំងគ្រូនោះសាលារៀននិងមានភាពស្វាហាបក្នុងសិក្សាគឺបើសិស្សមិនបានគោរពគ្រូមិនយកចិត្តទុកក្នុងការសិក្សា មិនគោរពម៉ោងសិក្សា​ និងមិនគោរពច្បាប់សាលានោះបណ្ដាលឱ្យមានភាពរញ៉េរញ៉ាញ និងធ្វើឱ្យសង្គមខ្វះអ្នកចេះដឹង ។ ហើយគ្រូមិនមានភាពពេញលេញជាគ្រូដែលកូនសិស្សគួរយកគំរូតាមនោះទេក៏ជាបញ្ហាមួយដែតក្នុងសាលនិងសង្គមបច្ចុប្បន្ន​ ដូច្នេះហើយយើងជាសិស្សត្រូវមានភាពចេះដឹងចេះគោរពច្បាប់ផ្ទៃក្នុងរបស់សាលា និងគោរពការសិក្សាគោរពការងាររបស់លោកដាក់ឱ្យនិងចេះឱ្យតំលៃគ្រូ និងមិនឡូលាក្នុងពេលសិក្សាទើបបានជាសិស្សល្អម្នាក់នៅក្នុងសាលា ហើយគ្រូក៏ចេះស្រឡាញ់មិនលំអៀងស្រឡាញ់សិស្សស្មើៗគ្នា ។
៣.៤             ការអនុវត្តទ្រឹស្ដីគុណធម៌ក្នុងសាសនា
            យើងដឹងហើយថានៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្នមានប្រជាជនជាង ៩០%​ ជាអ្នកកាន់ព្រះពុទ្ធសាសនាចិងយើងបានដឹងយើថាសាសនាបានផ្ដល់ប្រយោជន៍អ្វីខ្លះដល់ខ្លួនយើង និងសង្គមជាតិរបស់យើងដូច្នេះហើយក្នុងនាមយើងជាពុទ្ធសាសនិកត្រូវធ្វើយ៉ាងដើមតបស្នងនិងរក្សាព្រះពុទ្ធសាសនាឱ្យបានគង់វង់ល្អប្រសើរ​ ។ ដូច្នេះយើងត្រូវមានគុណធម៌ក្នុងខ្លួនចេះគោរពស្រឡាញ់ប្រតិបត្តិតាមពាក្យព្រៀនប្រដៅរបស់ព្រះសម្មាសម្ពុទ្ធ និងចេះថែរក្សាព្រះពុទ្ធសាសនាឱ្យបានល្អ ។
៤.៥             ការអនុវត្តទ្រឹស្ដីគុណធម៌ក្នុងសង្គម
            យើងដឹងហើយថានៅក្នងសង្គមមួយបើមនុស្សម្នាក់ៗគ្មានគុណធម៌ក្នុងនោះសង្គមនោះនិងមានភាពរញេរញ៉ៃគ្មានសន្ដាប់ធ្នាប់ និងភាពឆក់ផ្លន់កាប់សម្លាប់គ្នាជាក់ជាមិនខាន​ ដូច្នេះហើយក្នុងនាមយើងជាប្រជាពលរដ្ឋត្រូវមានគុណធម៌ក្នុងនិងធ្វើជាពលរដ្ឋល្អម្នាក់និងជាពលរដ្ឋដ៏គំរូសម្រាប់អ្នកដទែយកគំរូតាមនិងចេះស្រឡាញ់គ្នាចេះអព្យាស្រ័យគ្នា ចេះជួយគ្នាក្នុងគ្រាមានអសន្តិ ដូច្នេះហើយសង្គមនោះមានភាពសុខសាន្តទៅបាននិងមានសន្ដាប់ធ្នាប់ល្អ។
៣.៦             ទ្រឹស្ដីខុងជឺ
                   តាមរយៈការផលិតចេញនូវគំនិតថ្មីទ្រឺស្ដីថ្មីបន្ថែមទៅលើអ្វីដែលយើងមានកន្លងមកក្នុងការយកមកដឹកនាំការអនុវត្តធ្វើកំនែទម្រង់ផ្លាស់ប្ដូរនិងមានការអភិវឌ្ឍន៍ការរស់នៅរបស់មនុស្សគឺជាតំលៃមួយដែលទាញចេញពីសមត្ថភាពលទ្ធភាពរបស់បុគ្គលដែលមានការគិតបែបប្រឌិតញ្ញាណប្រកបដោយ តថភាពនៃករមានចំណោះដឹងក្នុងការបង្កើតរបបគំហើញនិងទស្សនដែលមានបង្គប់ទៅដោយការអប់រំទូន្មានទៅដល់មនុស្សឱ្យយកសេចក្ដីល្អមកដាក់ក្នុងខ្លួន។ជាឧទាហរណ៍អ្នកប្រាជ្ញបុរាណចិនម្នាក់ឈ្មោះលោកខុងជឺលោកជាអ្នកប្រាជ្ញចិនដំបូង ដែលមានមនុស្សទូទៅទទួលស្គាល់លោកជាបុគ្គលមួយរូបដែលមានគំនិតច្នៃប្រឌិតមានបញ្ញាញាណនិងជាបុគ្គលដែលដែលប្រកបទៅដោយគុណធម៌ក្នុងខ្លួនត្រង់ថាលោកសុខចិត្តយកស្រីម៉ុងគោលម្នាក់ធ្វើប្រពន្ធទាំងនាងមានរូបអាក្រក់​ ហើយឆ្កូតលីលាទៀតមិនតែប៉ុណ្ណោះលោកបានបង្ហាត់បង្រៀននាងសព្វគ្រប់បែបយ៉ាង ប៉ុន្តែនៅពេលប្រពន្ធគាត់បានទៅកែសម្រស់នៅប្រទេសខ្លួនវិញដើម្បីលោកស្មានថានាងរត់ចោលលោកៗបានពោលថា ៖
*      បើយើងធ្វើគុណទៅហើយ​ គេតមគុណមកវិញប្រៀបបានមិនបានអ្វីសោះ
*      បើយើងធ្វើគុណទៅហើយ គេមិនតមគុណ យើងត្រូវបន្តធ្វើទៅទៀត
*      បើយើងធ្វើគុណទៅហើយគេមិនតមគុណហើយរមិលគុណទៀតយើងត្រូវទទួលយកបទពិសោធន៍ដោយដៃទាំងពី ។
                   ចំពោះពាក្យស្លោកទាំងបីនេះពិតជាមានន័យទូលំទូលាយណាស់សំរាប់អប់រំមនុស្សឱ្យមានសីលធម៌គុណធម៌រវាងគ្នានិងគ្នា ។
៣.៧             ការដឹកនាំជីវិតប្រកបដោយគុណធម៌
                   ការដឹកនាំជីវិតប្រកបដោយគុណធម៌មាន៥ជំហានសំរាប់ដើរទៅរសេចក្ដីសុខ និងធ្វើឱ្យខ្លួនឯងមានគុណល្អប្រសើរ ។
1.    ការស្គាល់ខ្លួនឯង
2.    ប្រកាន់នូវភាពអត់ទ្រាំចំពោះការងារដែលយើធ្វើអ្វីមួយ
3.    មានវប្បធម៌ក្នុងកាចែករំលែក
4.    ដឹកនាំជីវិតតាមមាគ៌ាវិចារណញាញដោយយកទ្រឹស្ដីអ្នកប្រាជ្ញណាមួយមកធ្វើជាមគ្គុទេស
5.    គិតពិចារណាឱ្យបានល្អិតល្អន់ និងឱ្យចេះមានភាពបត់បែនតាមកាលៈទេស ។







ជំពូកទី ៤ ​របកគំហើញ និង​ សមិទ្ធផល
៤.១             ភាពខ្លាំង
                   ចំណុចដែលបង្ហាញថាមានភាពខ្លាំងត្រង់៖
o   អប់រំមនុស្សឱ្យប្រព្រឹត្តិតែអំពើល្អ
o   ឱ្យមនុស្សមានសីលធម៌ សុជីវធម៌ ជាពិសេសគុណធម៌
o   ឱ្យមនុស្សចេះដឹងគុណនិងការតបស្នង
o   ឱ្យស្គាល់ពីភាពមានតំលៃរបស់អ្នកនៅជុំវិញខ្លួន
o   ឱ្យស្គាល់នូវសេចក្ដីល្អអាក្រក់ត្រឹមត្រូវ
o   ឱ្យស្គាល់នូវកាតព្វកិច្ច ភារកិច្ចរបស់ខ្លួន
o   ឱ្យមានចិត្តល្អ ចេះលះបង់គំនិតអាត្មានិយម
o   គិតអ្វីឱ្យចេះពិចារណាឱ្យបានល្អិតល្អន់
o   ឱ្យមានភាពបត់បែនតាមកាលៈទេសៈ
o   ឱ្យមានគុណធម៌ដាក់ក្នុងខ្លួន
៤.២             ភាពខ្សោយ
                   ចំណុចដែលបង្ហាញថាមានភាពខ្សោយត្រង់ៈ
v  មនុស្សមិនឱ្យតំលៃរវាងគ្នានិងគ្នា
v  មនុស្សមានលោភៈ ទោសៈ មោហៈក្នុងខ្លួន
v  មានគំនុំក្នុងចិត្តដែលមិនបង្ហាញឱ្យនរណាម្នាក់បានដឹង
v  មានការរើសអើងចំពោះគ្នា
v  ការប្រកាន់វណ្ណៈទ្រព្យធន
v  ច្រណែនឈ្នានីសគ្នា
v  គ្មានការយោគយល់អធ្យាស្រ័យ
v  បំបិតសេរីភាពរបស់មនុស្ស
v  គ្មានការទំនាក់ទំនងគ្នាគ្មានគុណធម៌ក្នុងខ្លួន

៤.៣             ឱកាស
                   សំរាប់ឱកាសវិញគឺពិតជាមានច្រើនសំរាប់ឱ្យមនុស្សប្រព្រឹត្តិតាមដូចទៅ ៖
F គិតពិចារណាឡើងវិញចំពោះការប្រព្រឹត្តិខុសកាលពីមុខ
F ត្រូវមានអាកប្បកិរិយាត្រឹមត្រូវឱ្យសមជាកូនខ្មែរម្នាក់
F បំបាត់ការរើសអើងប្រកាន់វណ្ណៈ
F ចេះវិភាគថ្លឹងថ្លែងពិចារណាឱ្យបានល្អិតល្អន់
F បង្ហាញមនុស្សឱ្យចេះមានការស្រឡាញ់គ្នារូបរួមសាមគ្គីគ្នា
F ភាពមានតំលៃនៃការមានគុណធម៌ចំពោះគ្នា
F បំបាត់ទំនាស់ទាស់ទែង
F បង្ហាញឱ្យស្គាល់នៃភាពមានមេត្តាករុណា
F តម្រង់ទិសមនុស្សឱ្យមានភាពទំនួលខុសត្រូវ
F ដឹកនាំមនុស្សទៅរកភាពជោគជ័យ
៤.៤             ការគំរាមគំហែង
                   សំរាប់ការគំរាមគំហែងក៏មានមួយចំនួនដែរ៖
v  មនុស្សដោះស្រាយបញ្ហាអ្វីមួយភាគច្រើនប្រើដោយហឹង្សា
v  មនុស្សខ្លះប្រើសំដីមិនពិរោះទៅកាន់នរណាម្នាក់ (ពិសេសអ្នកមានទ្រព្យសម្បត្តិ)
v  ឥលូវមាអាវុធទំនើបៗច្រើនណាស់ហើយខ្លាចតែមនុស្សប្រើវាដោយគ្មានគុណធម៌នោះទេ។

៤.៥             សមិទ្ធផល
              តាមរយៈការចងក្រងសៀវភៅនេះវាពិតជាផ្ដល់សារៈសំខាន់សំរាប់មនុស្សគ្រប់រូបព្រោះថាវាបានណែនាំមនុស្សទៅរកភាពត្រឹមត្រូវដើម្បីចង្អុលបង្ហាញផ្លូវជីវិតប្រកបដោយសច្ចភាពទៅក្នុងតថភាពរបស់មនុស្ស ។ យើងដឹងថាសុភមង្គរបស់មនុស្សម្នាក់គឺត្រូវដឹកនាំជីវិតប្រកបដោយគុណធម៌ហើយគុណធម៌ត្រូវផ្អែកលើពុទ្ធិ។​ ជីវិត សុភាព វិបុលភាព សេចក្ដីស្លាប់ ការឈឺចាប់ និងភាពទីទ័លក្រគឺមិនអាចប៉ះពាល់ទៅដល់សុភមង្គលរបស់មនុស្សដែលមានគុណធម៌និងពុទ្ធិមនុស្ស ។
       បុគ្គលដែលមានគុណធម៌ជាបុគ្គលមួយរូបដែលឃើញខុសថាខុសឃើញត្រូវថាត្រូវ​ និងមានទំនួលខុសត្រូវក្នុងការប្រព្រឹត្តិអ្វីមួយដោយលក្ខណៈល្អក៏ដោយអាក្រក់ក៏ដោយ។ ជារួមមកគុណធម៌ពិតជាផ្ដល់សារៈសំខាន់ណាស់ក្នុងការជួយទ្រទ្រង់សង្គមមនុស្សឱ្យរស់នៅប្រកបដោសណ្ដាប់ធ្នាប់ ចេះគោរពគ្នាទៅវិញទៅមកចេះអត់ឱនឱ្យគ្នានិងចេះជួយគ្នាក្នុងគ្រាមានអាសន្ន ដូចនេះយើងជាបុគ្គលមួយរូបដែលមានកាតព្វកិច្ចសំខាន់ក្នុងប្រទេសជាតិត្រូវប្រកាន់ភ្ជាប់នូវគុណធម៌ដាក់ក្នុងខ្លួនឱ្យបានគ្រប់ៗគ្នា ។
៤.៦        ការរំពឹងទុក
              យើងសង្ឃឹមទុកថាសៀវភៅដែលក្រុមយើងខ្ញុំទាំងអស់គ្នាបានតាក់តែងមកនេះនិងជួយមនុស្សឱ្យមានគំនិតពិចារណាប្រកបដោយពុទ្ធិក្នុងការធ្វើអ្វីៗ ជួយឱ្យពួកគេមានអាកប្បកិរិយាថ្លៃថ្លូរ សុភាពរាបសា មានគុណធម៌ មានសុជីវធម៌ កតញ្ញូតាធម៌ ក្នុងការរស់នៅក្នុងជីវភាពប្រចាំថ្ងៃរបស់ពួកគេ ។ ចំណុសំខាន់បំផុតគឺជួយបង្កើតចរន្តស្មារតីចិត្តគំនិតដែលកំពុងធ្វើដំណើរលិចស្រឹមបន្តិចម្ដងៗនៅក្នុងជម្រៅតណ្ហា លោភៈ ទោសៈ មោហៈ និងអវិជ្ជារបស់មនុស្សជាចុងក្រោយសូមឱ្យអ្នកដែលមានសគុណធម៌សីលធម៌ទាំងអស់សូមជួយតម្រង់ផ្លូវរបស់មនុស្សឱ្យដើរក្នុងមាគ៌ាដែលត្រឹមត្រូវ កុសលប្របកដោយភាពមានមេត្តាធម៌ចំពោះគ្នា ។





ជំពូកទី ៥  សេចក្ដីសន្និដ្ឋាន
៥.១        ការសន្និដ្ឋាន
              ខ្លឹមសារមេរៀនទាំងអស់នៅក្នុងសៀវភៅនេះពិតជាមានអត្ថប្រយោជន៍និងជាជំនួយស្មារតីមនុស្សគ្រប់រូបក្នុងជីវភាពប្រចាំថ្ងៃ។មិនតែប៉ុណ្ណោះសៀវភៅនេះទាមទារឱ្យខ្លួនយើងម្នាក់ៗឈានទៅរកអ្វីដែលល្អ អ្វីដែលប្រសើរបំផុតដូចជា៖
Ø  ចេះដឹងគុណចំពោះអ្នកណាម្នាក់
Ø  មានសីលធម៌ សុជីវធម៌ជាពិសេសមានគុណធម៌នៅក្នុងខ្លួន
Ø  លះបង់អំពើរមិនល្អដែលយើងបានប្រព្រឹត្តិ
Ø  ផ្លាស់ប្ដូរចិត្តគំនិតរបស់មនុស្ស
Ø  គិតពិចារណាដោយប្រើសតិសម្បជញ្ញៈ
Ø  លះបង់គំនិតអាត្មានិយម
Ø  ជាផ្លូវសំរាប់ទ្រោះទ្រាយឱ្យមនុស្សដើរទៅរកសេចក្ដីសុខសុភមង្គលដែលមនុស្សម្នាក់ប្រាថ្នាចង់បាន
Ø  ជាចំណុចដឹងដែលបង្កប់នូវអត្ថន័យល្អៗសំរាប់កូនខ្មែរយកមកធ្វើមេរៀនជីវិត ។

ឯកសារយោង
យើងបារៀបចំចងក្រសៀវភៅនេះបានដោយមានឯកសារយោងខ្លះដូចជា៖
F សៀវភៅទស្សនៈវិជ្ជា ( ការគិត : មនុស្ស និងច្បាប់សង្គម ) របស់លោក ប៉ាន់ វុត្ថា
F ឯកសាររបស់សាស្រ្ដាចារ្យនៅ Cambodian University For Specialties
F ឯកសារគម្ពីព្រះត្រែបិដក





No comments:

Post a Comment